កំប្លែងនិងកំណាព្យ

Evian Roller Babies Dance


សម្លេងកំប្លែងផ្សេងៗ

១. សិស្ស​ពូកែ និងអ្នកគ្រូឆ្លាតរបស់វិទ្យុព្រៃស្ដុក
២. កម្មវិធីសម្ភាសការងាររបស់វិទ្យុព្រៃស្ដុក
៣.ជួបអ្នកឧបត្ថមកម្មវិធីរបស់វិទ្យុព្រៃស្ដុក
……………………………………………….

អានលម្អិតនៅខាងក្រោមនេះ

http://www.krookroo.com/entertainments/68-joke-1.html

រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់

អ្នកឯកទេស​ក្រុមហ៊ុនទឹកក្រូច​ម្នាក់ត្រូវបានបញ្ជូនទៅ​ប្រទេសចិន ដើម្បី​ឃោសនា​អំពី​ផលិតផល​ទឹកក្រូច​របស់ក្រុមហ៊ុន។ ប៉ុន្តែ​ដោយ​មិនចេះ​ភាសាចិន អ្នកឯកទេស​នោះ​ប្រើ​រូបភាព​៣​ជំនួស​ឱ្យ​ការសរសេរ​ជា​អក្សរ។
រូបភាព​ទី១​នៅខាងឆ្វេងដៃ គូរ​អំពី​បុរស​ម្នាក់​ដើរអូសជើង​កណ្ដាល​សមុទ្រខ្សាច់​ក្ដៅ​ស្ទើរស្លាប់ មើលទៅ​ដូចជា​មិនសល់​កម្លាំង​កំហែង​ក្នុងខ្លួន​ និង​កំពុងស្រេកទឹក​យ៉ាងខ្លាំង។
រូបភាព​ទី២ គូរ​រូប​បុរស​នោះ​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ។
ចំណែក​រូបភាព​ទី៣ នៅ​ខាងស្ដាំ​បង្អស់ គូរ​រូប​បុរស​នោះ​សើច​ក្អាកក្អាយ សប្បាយចិត្ត និង​មានកម្លាំង​កំហែង​ឡើងវិញ។
ន័យ​របស់​រូបភាព​ទាំង៣ចង់បង្ហាញថា ទោះជា​កំពុងហេវហត់​យ៉ាងណា​ក៏ដោយ ឱ្យតែ​បានផឹក​ទឹកក្រូច របស់​ក្រុមហ៊ុន​ខាងលើ នឹងមាន​កម្លាំង​ឡើងវិញ​ភ្លាម​មួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំ​ក្រោយ មិនត្រឹមតែ​មិនអាច​បង្កើន​ការលក់ផលិតផល​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ​ ប៉ុណ្ណោះ​ទេ គឺ​លក់​លែងដាច់​សោះ​តែម្ដង រហូតដល់​អ្នកឯកទេស​រូបនោះ ត្រូវ​ក្រុមហ៊ុន​បណ្ដេញចេញពីការងារ​ដោយសារតែ​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​ ច្រើនពេក។ មាន​មនុស្ស​មួយចំនួន​នឹក​ឆ្ងល់ ព្រោះ​បើពិនិត្យ​រូបភាព​ឃោសនា សមតែ​ទឹកក្រូច​លក់ដាច់​ណាស់ ចុះ​ហេតុ​យ៉ាងម៉េច​ក្ស័យធន? ឮ​ដូច្នេះ​អ្នកឯកទេស​ដែលត្រូវ​បណ្ដេញពីការងារ និយាយ​យ៉ាង​ស្រងូតស្រងាត់​ថា៖ មកពីខ្ញុំ​មិនយល់​អ្វីសោះ។ ខ្ញុំ​មិនត្រឹមតែ​មិនចេះ​ភាសាចិន​ប៉ុណ្ណោះទេ ថែមទាំង​មិនបានដឹងថា អក្សរចិន​អាន​ពីស្ដាំទៅឆ្វេង​ទៀតផង ហេតុនេះ​ រូបភាព​ឃោសនា​របស់ខ្ញុំ ក៏​គេ​មើល​ពីស្ដាំទៅឆ្វេង​ដែរ គឺ​គេ​មើលទៅ​អ្នក​កំពុងសប្បាយ​មានកម្លាំងកំហែង បន្ទាប់ពី​ផឹក​ទឹកក្រូច​របស់​ក្រុមហ៊ុន​ខាងលើ នឹងក្លាយជា​អ្នកបាក់កម្លាំង​រហូតដល់​ដើរ​អូសជើង ព្រោះ​ហេវហត់​ពេក​លើកជើង​លែងរួច៕

រឿងកំប្លែង៖ រួចគ្នា

បុរសអ្នករស់នៅ​ទីជនបទម្នាក់​បានមក​គោះទ្វារ​ផ្ទះ​សេដ្ឋី​ក្នុងស្រុក​ភូមិ​ជាមួយគ្នា ដែល​កំណាញ់​ម៉ៅស្វិត​ម្នាក់ឡើង៖
បុរស៖ កាលពី​ព្រឹកមិញ ឆ្កែរបស់​លោកសេដ្ឋី​បានរួចចេញ​ក្រៅផ្ទះ​ទៅ​ខាំ​ប្រពន្ធខ្ញុំ​កំពុងដើរ​ តាមផ្លូវ ឥឡូវនេះ​លោកសេដ្ឋី​ត្រូវតែ​សងថ្លៃ​ព្យាបាលឱ្យប្រពន្ធខ្ញុំ​ជាការ​ចាំបាច់​ ហើយ។

សេដ្ឋី៖ (ញញឹម​យ៉ាង​ចំអក មុន​និយាយឡើង) រឿងប៉ុណ្ណឹង​សោះ​មាន​រឿងអ្វី​ធំដុំ! បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅ​យកឆ្កែ​របស់ឯង​ឱ្យមក​ខាំ​ប្រពន្ធ​ខ្ញុំវិញចុះ ដើម្បី​ឱ្យបាន​រួចគ្នា។ ឯងចង់​ឱ្យឆ្កែឯងខាំ​ច្រើន​ចង្កូម​ក៏​បានដែរ កុំឱ្យឯង​ចាញ់ប្រៀប៕


(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៤៩ ថ្ងៃ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០០៩)

រឿងកំប្លែង៖ ការដាក់ទោសដែលគួរឱ្យភ័យខ្លាច


បុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕

(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)

រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ?

ពាក់កណ្តាលយប់​នាថ្ងៃមួយ ភរិយា​បានដាស់​ស្វាមី​ឲ្យឡើងមក​និយាយគ្នា​ទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើ​កញ្ញាអាលីហ្សា​ជានរណា​គេ ប្រាប់​ខ្ញុំ​ឥឡូវនេះ​ភ្លាមមក!

ស្វាមី​ដែលកំពុងស្ថិតក្នុង​អការៈ​ងងើ​នៅឡើយ បានឆ្លើយ​ទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិក​គណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វី​បងឯង​ហ៊ានសុំ​ស្រឡាញ់​នាង​ទាំង​ក្នុងមមើ?
ស្វាមី​បើកភ្នែក និង​ប្រញាប់​សួរ​ទៅភរិយា​វិញភ្លាម៖
ស្វាមី៖ ហើយចុះ​នាង​មាន​ឆ្លើយថា​ស្រឡាញ់ខ្ញុំវិញ​ឬទេ?
 
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)

កំប្លែង៖ ផ្លាស់ប្តូរមុខមាត់សម្បើមណាស់

អ្នកមេម៉ាយ​ម្នាក់​ត្រូវការ​ឲ្យ​វិចិត្រករ​គូរ​រូបភាព​ស្វាមី​របស់ខ្លួន​ដែល​បាត់បង់​ជីវិត​ជាច្រើនឆ្នាំ​មកហើយ៖
វិចិត្រករ៖ បាទបាន! បងស្រី​មាន​រូបថត​របស់គាត់​ទេ?
អ្នកមេម៉ាយ៖ គ្មានទេ ព្រោះតែ​អញ្ចឹងហើយ ទើបខ្ញុំ​ឲ្យលោក​គូរ​រូប​ប្ដី​ខ្ញុំឡើង។
វិចិត្រករ៖ បើអញ្ចឹងនោះ បងស្រី​អាច​ប្រាប់​លក្ខណៈ​មុខមាត់​ស្វាមី​ដល់​ខ្ញុំ​បន្តិច​បានទេ។
អ្នកមេម៉ាយ៖ ភ្នែក​របស់គាត់ខ្មៅ សក់​ពណ៌ខ្មៅ មាន​ពុកមាត់​ដុះ​រ៉ុយៗ ហើយ​ចូលចិត្ត​ញញឹម​ជាប់​ជានិច្ច។
វិចិត្រករ៖ អូខេ! អត់មានបញ្ហា។
ក្រោយពីនោះ​មួយសប្ដាហ៍ វិចិត្រករ​បានគូរ​រូប​រួចរាល់ ហើយ​ណាត់​ឲ្យ​អ្នកមេម៉ាយ​មក​យក​រូបភាព។ អ្នកមេម៉ាយ​មកដល់ មើលរូបភាពក៏​លាន់មាត់​ឡើង៖
អ្នកមេម៉ាយ៖ អេហ៍! ច្រើនឆ្នាំ​មកនេះ​ស្វាមីខ្ញុំ​ផ្លាស់ប្តូរ​មុខមាត់​ច្រើនណាស់​រហូត​ទាល់តែ​ខ្ញុំ​មើល​មិនស្គាល់។

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០០២ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៩)

ទាឃើញទឹកមិនបាន (កំប្លែង)

ព្រឹកថ្ងៃមួយ ​ចៅហ្វាយស្រី​បានប្រើ​អ្នកបម្រើ​របស់ខ្លួនឲ្យ​ស្ងោរធា​មួយក្បាល សម្រាប់​ធ្វើជា​អាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រី​បានយក​ទា​ទៅដាក់​ក្នុង​ឆ្នាំង ដោយ​មិនបាន​ដាក់ទឹក​ធ្វើឲ្យ​ឆ្នាំង​ឆេះ​ផ្សែងហុយទ្រលោម។
នៅពេលឃើញ​ហេតុការណ៍​ដូច្នេះ ចៅហ្វាយស្រី​ក៍ស្រែកសួរឡើង៖
ចៅហ្វាយស្រី៖ ហេតុអ្វី​ឯង​មិនដាក់ទឹក​ក្នុង​ឆ្នាំង​ស្ងោរទា​អញ្ចឹង នាងមើល! ឥឡូវ​ឆេះខ្លោច​ខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពី​ខ្ញុំខ្លាចថា នៅពេលដាក់ទឹក​ចូល​ហើយ វានឹងហែលទឹក​គេចរត់បាត់ណា​លោកស្រី។
ចៅហ្វាយស្រី៖ អុញ!

ផ្ទុយ​គ្នា (កំប្លែង)

ក្នុង​ពិធី​ជប់លៀង​មួយ​កន្លែង បុរស​ពីរ​នាក់​បាន​ជជែក​គ្នា​ពី​រឿង​ស្ត្រី។
បុរស​ទី១៖ នែ៎​! សម្លាញ់​! ស្ត្រី​ម្នាក់​ដែល​សក់​ខ្មៅ​រាង​ស្វែល​អង្គុយ​ខាង​ឆ្វេង​ដៃ​តុ​នៅ​ចំ​ពីមុខ​ យើង​នេះ​ ជា​ភរិយា​របស់​ខ្ញុំ ចំណែក​ស្ត្រី​សក់​ទង់ដែង​​ដែល​នៅ​ខាង​ស្តាំ​ដៃ​នោះ​វិញ​ជា​ស្រី​ស្នេហ៍​ លួចលាក់​របស់​ខ្ញុំ​តែម្តង។
បុរស​ទី២៖ អូហ៍! ចៃដន្យ​ណាស់​ទំនាក់ទំនង​ស្នេហា​លួចលាក់​របស់​ឯង​ផ្ទុយ​ពី​ខ្ញុំ គឺ​ឯង​លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​ស្ត្រី​សក់​ទង់ដែង​ដែល​អង្គុយ​ខាង​ ស្តាំ​ដៃ ប៉ុន្តែ​គ្នា​វិញ​ស្ត្រី​ដែល​មាន​សក់​ពណ៍​ខ្មៅ​អង្គុយ​ខាង​ឆ្វេង​ដៃ​នោះ​គឺ​ ជា​ស្ត្រី​ស្នេហ៍​លួចលាក់​របស់​ខ្ញុំ​ដែរ​ណា​សម្លាញ់​អើយ។
បុរស​ទី១៖ អុញ!

ផ្ញើ​ថើប ១០០ ខ្សឺត

ប្តី​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ រីឯ​ប្រពន្ធ​នៅ​ផ្ទះ​មើល​ថែ​កូន។ ថ្ងៃ​មួយ​ប្តី​ផ្ញើ​សំបុត្រ​ទៅ​ប្រពន្ធ​ដែល​មាន​សេចក្តី ដូចតទៅ៖
ជូន​ចំពោះ​ប្រពន្ធ​សម្លាញ់​ចិត្ត​បង!
ខែ​នេះ​បង​មិន​អាច​ផ្ញើ​ប្រាក់ខែ​ឲ្យ​អូន​ដូច​រាល់​ខែ​បាន​ទៀត​ទេ តែ​បង​សូម​ផ្ញើ​ជំនួស​នូវ​ស្នាម​ថើប​ពី​ចម្ងាយ ចំនួន ១០០ ខ្សឺត​វិញ។
ពី​ប្តី​របស់​អូន
ឃុនពីម៉ូច
 ១ ខែ​ក្រោយ​មក ប្រពន្ធ​សរសេរ​ត​ទៅ​វិញថា៖
ជូន​ចំពោះ​ប្តី​សម្លាញ់​ចិត្ត​អូន!
អូន​សូម​អរគុណ​ចំពោះ​ស្នាម​ថើប​ទាំង ១០០ ខ្សឺត​ដែល​បង​បានផ្ញើ​មក​អូន។ អូន​សូម​ផ្ញើ​ជូន​បង​វិញ​នូវ​ព័ត៌មាន​នៃ​ការ​ចំណាយ​កន្លង​មក​ដូច​ខាងក្រោម៖
១. អ្នក​ប្រមូល​សម្រាម​គាត់​ព្រម​ថើប​អូន ២ ខ្សឺត ជំនួស​ថ្លៃ​សំរាម ១ ខែ។
២. លោក​ខាង​ទូរទស្សន៍​ខ្សែ​កាប​ព្រម​ថើប ៧ ខ្សឺត ដោយ​អត់​យក​ថ្លៃ​ខ្សែ​កាប។
៣. ពូ​ម្ចាស់​ផ្ទះ​ជួល សុខ​ចិត្ត​ថើប​មួយ​ថ្ងៃ ២ ទៅ ៣ ដង ជំនួស​ថ្លៃ​ជួល​ផ្ទះ ១ខែ​ពេញ។
៤. បង​ខាង​អគ្គិសនី ថើប​តែ​មួយមុខ គាត់​មិនព្រម​ទេ គាត់​សុំ​ថែម​អីៗ​ទៀត ខ្ញុំ​ក៏​បាន​ជូន​គាត់​តាម​សំណូមពរ។
៥. ថ្លៃ​ចំណាយ​រាយរង​ សរុប​ទៅ ៤០ ខ្សឺត​ទៀត។
សូម​បង​កុំ​បារម្ភ​ពី​អូន​អី អូន​នៅ​សល់ ៣៥ ខ្សឺត​ទៀត​ចាយ​មិនទាន់​អស់។ អូន​អាច​ទុក​វា​ប្រើ​រហូត​ដល់​ដាច់​ខែ​ហ្នឹង​ទៀត​បាន​ល្មម​បរិបូណ៍។
សូម​បង​ជួយ​ឲ្យ​ដំបូន្មាន​អូន​ផង​ថា​អូន​ត្រូវ​បន្ត​ធ្វើ​ដូច​អញ្ចឹង​ត​ទៅ​ទៀត ឬ​យ៉ាងណា។
ពី​ប្រពន្ធ​បង។