ជ្រើសរើសស៊ុតពងតូច ឬពងធំទើបល្អ?
November 26, 2009 — sethaiech ការជ្រើសរើសស៊ុតគ្រាប់តូច ឬគ្រាប់ធំនោះ សំខាន់អាស្រ័យទៅលើថាយើងត្រូវការប្រើស៊ុតស ឬស៊ុតក្រហមច្រើនតែប៉ុណ្ណោះ។
បើក្នុងករណីត្រូវការស៊ុតសច្រើន គប្បីជ្រើសរើសគ្រាប់ស៊ុតណាដែលមានទំហំធំ ប៉ុន្តែក្នុងករណីត្រូវការជ្រើសរើសប្រើស៊ុតក្រហមច្រើន ឱ្យជ្រើសរើសស៊ុតគ្រាប់តូចវិញ ព្រោះមានបរិមាណស៊ុតសតិចតែគ្រាប់ក្រហមធំ។ ទោះបីយ៉ាងណា ស៊ុតទាំងអស់ពុំមានលក្ខណៈបែបនេះទាំងស្រុងទេ ព្រោះពេលខ្លះក៏មានភាពផ្ទុយគ្នាពីលក្ខណៈធម្មជាតិនេះដែរ។

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៥៥ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩)
ហេតុអ្វីយើងសម្លឹងមើលមិនឃើញក្លិន
October 19, 2009 — sethaiech យើងសម្លឹងមើលមិនឃើញក្លិន ព្រោះក្លិនគឺជាសារជាតិទំហំតូចៗបំផុតដែលមិនអាចសម្លឹងមើលឃើញដោយភ្នែកទទេបាន។
ក្លិនអណ្ដែតនៅក្នុងខ្យល់អាកាស ហើយបានធ្វើចលនាអណ្ដែតរសាត់មកប៉ះត្រូវច្រមុះរបស់យើង។ ក្លិនអាចធ្វើចលនាបានឆ្ងាយពាសពេញតាមជាមួយខ្យល់អាកាស។
ដោយសារខ្យល់អាកាសក្ដៅស្រាលជាងខ្យល់អាកាសត្រជាក់ ដូច្នេះធ្វើឱ្យអាកាសធាតុក្ដៅធ្វើចលនាបានល្អជាង ដូច្នេះទើបវានាំក្លិនសាយភាយបានច្រើនជាង។
ជាទូទៅ ក្នុងថ្ងៃដែលមានខ្យល់អាកាសក្ដៅ ទើបក្លិនអាចសាយភាយបានល្អ និងទៅឆ្ងាយជាងថ្ងៃដែលមានអាកាសធាតុត្រជាក់។
នៅពេលក្លិនអណ្ដែតរសាត់មកប៉ះចំច្រមុះ វាតែងបញ្ជូនទិន្នន័យទៅត្រង់ខួរក្បាល ធ្វើឱ្យយើងដឹងថាមានក្លិន និងដឹងថាជាក្លិនក្រអូប ឬក្លិនស្អុយ៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៤១ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០០៩)
ត្រាំក្រូចក្នុងទឹកក្ដៅងាយបក
September 23, 2009 — sethaiech ក្រូចថ្លុង ឬក្រូចប្រភេទខ្លះដែលមានសម្បកក្រាស់ជួបការលំបាកក្នុងការបកសម្បក ដូច្នេះមុននឹងបក គួរយកទៅត្រាំក្នុងទឹកក្ដៅមួយសន្ទុះ។
ក្រោយពីត្រាំរួចរាល់ហើយលើកយកមកវិញនោះ សម្បកក្រូចទន់ ងាយបក ហើយសរសៃក្នុងផ្លែក្រូចកាន់តែងាយបកចេញទៀតផង។
ផ្លែក្រូចស្ទើរគ្រប់ប្រភេទសម្បូរដោយវីតាមីនគ្រប់ប្រភេទ ហើយពិសេសក្រូចពោធិ៍សាត់ ជាឱសថត្រជាក់សម្រាប់បំបាត់អាការៈក្ដៅក្នុង៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០០២ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៩)
សត្វអ្វីមានអាយុវែងបំផុតក្នុងលោក
August 5, 2009 — sethaiech សត្វមានជីវិតមួយប្រភេទៗ តែងមានអាយុមិនដូចគ្នាទេ ខ្លះអាយុវែង ឯខ្លះទៀតអាយុខ្លី។ក្នុងចំណោមនេះ សត្វអណ្តើកត្រូវបានគេចាត់ទុកថា ជាសត្វមានអាយុវែងបំផុត ដោយគិតជាមធ្យមវាមានអាយុដល់ទៅ ១៥០ ឆ្នាំ។
ក្នុងឆ្នាំ ១៧៦៦ លោក ម៉ារីអូ អ្នកស្រាវជ្រាវជនជាតិបារាំង បានរកឃើញអណ្តើកយក្សមួយក្បាលដែលគេជឿថាមានអាយុរហូតដល់ ២០០ ឆ្នាំ។
សម្រាប់កាលពីថ្មីៗមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញសត្វមានជីវិតក្នុងសមុទ្រ ការ៉ាអ៊ីប ដែលមានរូបរាងចម្លែក ដោយដងខ្លួនមានពណ៌ទឹកក្រូច និងមានទំហំខ្លួនតូចប្រហែល ១ សង់ទីម៉ែត្រការ៉េ ហើយកម្រាស់ ១ មីល្លីម៉ែត្រ។ សត្វនេះ គេជឿថាមានអាយុជាង ៨០០ ឆ្នាំ៕
ដំណោះស្រាយការផ្ទេរទឹកពីកែវទៅកែវ
April 27, 2010 — sethaiech កែវទី១ មានចំណុះ ១៩លីត្រ៖ គ្មានទឹក
កែវទី២ មានចំណុះ ១៣លីត្រ៖ មានទឹកពេញ
កែវទី៣ មានចំណុះ ៧លីត្រ៖ មានទឹកពេញ
ចូរអ្នកចាក់ផ្ទេរទឹកយ៉ាងណារវាងកែវទាំងបីខាងលើ ដើម្បីទទួលបានកែវពីរក្នុងចំណោមកែវបីនោះមានទឹក ១០លីត្រៗ។
សូមចុចទីនេះដើម្បីព័ត៌មានលម្អិត
http://www.krookroo.com/education/mathematics/67-math-pro-4.html

7×6=42 នាំឲ្យ 6×7=?
August 5, 2009 — sethaiech នៅក្នុង ថ្នាក់រៀនមួយ មានអ្នកគ្រូម្នាក់កំពុងបង្រៀនគណិតវិទ្យា ទៅកាន់សិស្សថ្នាក់ទី ៣។ អ្នកគ្រូបានលើកជាសំណួរមួយចោទសួរទៅកាន់សិស្សទាំងអស់គ្នា៖
អ្នកគ្រូ៖ មើល! ប្អូនៗតើ 7 x 6 ត្រូវជាប៉ុន្មានដែរ?
សិស្សទី១៖ បាទ! ស្មើនឹង 42 អ្នកគ្រូ!
អ្នកគ្រូ៖ ពិតជាល្អណាស់! មើលប្អូនណាដឹងថា 6 x 7 ត្រូវជាប៉ុន្មានវិញ?
សិស្សទី២៖ បាទអ្នកគ្រូ! បាទអ្នកគ្រូគឺ ស្មើនឹង 24 !
អ្នកគ្រូ៖ …!!!

មុធាគណនា៖ (x-a)(x-b)(x-c)……(x-y)(x-z)=?
August 4, 2009 — sethaiechចម្លើយគឺ៖ (x-a)(x-b)(x-c)……….(x-y)(x-z)=0
ហេតុអ្វីបានជាស្មើ 0 ដូច្នេះ?
យើងពិនិត្យមើល នៅខាងមុខ (x-y) មាន (x-x) ដែល x-x=0 ដូចនេះ គ្រប់កត្តាទាំងអស់គុណនឹង 0 ត្រូវតែស្មើ 0។
តើ 1$ = 10 cent ឬ?
July 29, 2009 — sethaiechយើងដឹងថា៖ 1$ = 100 c
<=> = (10 c)2
<=> = (0.1 $)2
<=> = 0.01$
<=> = 1 c
<=> 1$ = 1c
សញ្ញា $ មានន័យថា ដុល្លា និង c មានន័យថា សេន។ តើបំណកស្រាយខាងលើនេះត្រឹមត្រូវឬទេ? ពិតជាមិនត្រឹមត្រូវហើយ ព្រោះមិនដែល 1$ = 1c ទេ។
តើមកពីមូលហេតុអ្វី?
សូមពិនិត្យមើលលើ 100 c មិនអាចស្មើនឹង (10 c)2 ទេគឺគួរតែស្មើ 102 c ។
ផ្ទុយគ្នា (កំប្លែង)
August 13, 2009 — sethaiech ក្នុងពិធីជប់លៀងមួយកន្លែង បុរសពីរនាក់បានជជែកគ្នាពីរឿងស្ត្រី។បុរសទី១៖ នែ៎! សម្លាញ់! ស្ត្រីម្នាក់ដែលសក់ខ្មៅរាងស្វែលអង្គុយខាងឆ្វេងដៃតុនៅចំពីមុខ យើងនេះ ជាភរិយារបស់ខ្ញុំ ចំណែកស្ត្រីសក់ទង់ដែងដែលនៅខាងស្តាំដៃនោះវិញជាស្រីស្នេហ៍ លួចលាក់របស់ខ្ញុំតែម្តង។
បុរសទី២៖ អូហ៍! ចៃដន្យណាស់ទំនាក់ទំនងស្នេហាលួចលាក់របស់ឯងផ្ទុយពីខ្ញុំ គឺឯងលួចមានស្នេហាលួចលាក់ជាមួយស្ត្រីសក់ទង់ដែងដែលអង្គុយខាង ស្តាំដៃ ប៉ុន្តែគ្នាវិញស្ត្រីដែលមានសក់ពណ៍ខ្មៅអង្គុយខាងឆ្វេងដៃនោះគឺ ជាស្ត្រីស្នេហ៍លួចលាក់របស់ខ្ញុំដែរណាសម្លាញ់អើយ។
បុរសទី១៖ អុញ!
ព្រះពុទ្ធទាំងប្រាំអង្គដែលត្រាស់ដឹងក្នុងចក្រវាឡ
June 24, 2009 — sethaiechព្រះពុទ្ធដែលអាចត្រាស់ដឹងនៅលើចក្រវាឡយើងនេះមាន ៥អង្គ ដែលមានព្រះពុទ្ធ ៤អង្គហើយបានត្រាស់ដឹង និងនៅសល់មួយអង្គ ទៀតគឺព្រះសិអារ្យមេត្រីយ៍។ ព្រះពុទ្ធទាំង ៥អង្គគឺ៖
- កោនាគមនោ (តំណាងដោយសត្វនាគ)
- កុកសន្ធោ (តំណាងដោយសត្វមាន់)
- កស្សបោ (តំណាងដោយសត្វអណ្តើក)
- សមណគោត្តម (តំណាងដោយសត្វគោ) (សាសនាព្រះពុទ្ធបច្ចុប្បន្ន)
- ព្រះសិអារ្យមេត្រីយ៍ (តំណាងដោយសត្វ សិង្ហ)